ថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យកសិកម្មក្រុងសំរោង បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនគូប៊ូតាដើម្បីជួបជុំអតិថិជនដែលប្រើប្រាស់ផលិតផលគូប៊ូតា ក្នុងការផ្សព្វផ្សាយពីម៉ាស៊ីនកសិកម្ម និងឧបករណ៍កសិកម្មជូនដល់សហគមន៍ កសិកម្ម ដើម្បីទទួលបានភាពជឿជាក់ ព័ត៌មានច្បាស់លាស់ពីផលិតផលគូប៊ូតា ដោយមានអ្នកចូលរួមចំនួន៧៥នាក់ ស្រី៤៣ នៅភូមិបុស្បូវ សង្កាត់បុស្បូវ ក្រុងសំរោង។
+ លទ្ធផល
-កសិករបានយល់ដឹង និងទទួលបានព័ត៌ មានពីកម្មវីធី៦៥%
-កសិករមានចំណាប់អារម្មណ៍ចង់ទិញ ផលិតផលគូប៊ូតា ០២%
-កសិករចូលរួមមានគោយន្ត៥៨គ្រួសារ
-កសិករចូលរួមមានត្រាក់ទ័រ០៥គ្រួសារ
-ក្រុមហ៊ុនបានបង្ហាញពីត្រាក់ទ័របីប្រភេទ
១/ប្រភេទB (Baby)
~B២៤៤០ កម្លាំងសេះ
~B២៧៤០
២/ប្រភេទL (Lady)
~L៣២១៨ កម្លាំងសេះ
~L៤០១៨
~L៥០១៨
៣/ប្រភេទM (Man)
~M៦០៤០ កម្លាំងសេះ
~M៧០៤០
~M៩៥៤០
~M១០៨s
-បានបង្ហាញពីឧបករណ៍បាចជី អាចជី បាន២១ហិកតា/ថ្ងៃ និងផ្ទុកជីបាន៣០០ គីឡូក្រាម ។
-បានបង្ហាញពីគោយន្តម៉ាក ZT សេរីថ្មី
-បានបង្ហាញពីឧបករណ៍ដាំដើមដំឡូងមី ដោយស្វ័យប្រវត្តិបំពាក់ជាមួយត្រាក់ទរ័ L៥០១៨ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម