ថ្ងៃអង្គារ ០៣កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនិងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ លោក ហ៊ាង ពិសិដ្ឋ មន្រ្តីការិយាល័យផែនការ-គណនេយ្យ លោក នៅ ប្រណីត មន្រ្តីការិយាល័យនីតិកម្មកសិកម្ម លោក សេន បូរ៉ែន មន្រ្តីការិយាល័យអភិវឌ្ឍសហគមន៍កសិកម្ម បានចូលរួមសិក្ខាសាលាស្ដីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យ នៅសណ្ឋាគារខេមរាអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាពលោក មឿង សុនិត្យា អនុប្រធានមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម (AIDOC) ដែលមានរយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ មានអ្នកចូលរួម២៦នាក់ ស្រី០៤នាក់ មកពីខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ ។ គោលបំណង ដើម្បីពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ខេត្តក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងចំណេះដឹង ទាក់ទងនឹងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងវិស័យកសិកម្ម និងណែនាំអំពីការប្រើប្រាស់ និងបច្ចុប្បន្នភាពគេហទំព័ររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនឹងរួមចំណែកដល់ការផ្សព្វផ្សាយព័ត៌មានកសិកម្ម និងឯកសារកសិកម្មឱ្យកាន់តែទូលំទូលាយ។ សូមបញ្ជាក់ផងដែរថា នេះជាលើកទីបីហើយដែលក្រុមការងារមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម (AIDOC) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម